អ្វី ជា ការ ចុះ បន្ទុកការី លើ ប័ណ្ណ កម្ម សិទ្ធិ?




គឺជាការចុះព័ត៏មាននៅមន្ទីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពីការយកប័ណ្ណកម្មសិទ្ធមកធ្វើហ៊ីប៉ូតែក ដាក់ធានា ឬដាក់បញ្ចាំ ដើម្បីធានាការសងបំណុល (ធ្វើប្រាតិភោគអចលនវត្ថុ)។ ការចុះបន្ទុកការីពី ការ ធ្វើ ប្រាតិភោគ អចលនវត្ថុ ម្ចាស់អចលនវត្ថុមិនអាចលក់ ផ្ទេរ ដោះដូរ ឬធ្វើអំណោយលើ អចលនវត្ថុ នោះបានទេ លុះត្រាតែមានការយល់ព្រមពីម្ចាស់បំណុល។ ក្នុងករណី កូនបំណុលមិនមានលទ្ធភាពសងបំណុល ម្ចាស់បំណុលមានសិទ្ធិត្រឹមតែដាក់ពាក្យប្ដឹងទៅតុលាការសុំឱ្យលក់ទ្រព្យដោយបង្ខំតែប៉ុណ្ណោះដើម្បីទូទាត់សងបំណុលខ្លួន។

More News

Jun 6, 2023

ពន្ធសំខាន់ៗក្នុងវិស័យអចលនទ្រព្យ

May 29, 2023

គួរទិញដីឬទិញផ្ទះ បើអ្នកជាអ្នកមានចំណូលមធ្យម?

Apr 12, 2023

កម្ពុជា​បំបែកឯកទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក