គួរទិញដីឬទិញផ្ទះ បើអ្នកជាអ្នកមានចំណូលមធ្យម?

គួរទិញដីឬទិញផ្ទះ បើអ្នកជាអ្នកមានចំណូលមធ្យម?

ប្រាកដណាស់ ការទិញអចលនទ្រព្យមិនមែនសុទ្ធតែល្អទេ។ បងប្អូនត្រូវសិក្សារចំនុចជាច្រើនមិននឹងសម្រេចចិត្តទិញ។​ តើបងប្អូនគួរទិញដី រឺ ទិញផ្ទះ បើសិនបងប្អូនមានចំណូលត្រឹមមធ្យម?


ទិញដី

ទទួលបានឪកាសចំណេញខ្ពស់ក្នុងរយះពេល ៥ ទៅ ១០ឆ្នាំខាងមុខ។ ការទិញដីក៍អនុញត្តិអោយយើងអាចសាងសង់ផ្ទះតាមម៉ូតដែលខ្លួនស្រលាញ់ពេញចិត្ត ផងដែរ។

យ៉ាងណាមិញការទិញដីក៍ត្រូវពិនិត្យមើលប្រភេទដីផងដែរ តើដីនោះជាប្រភេទ ដីទេសចរណ៍ ដីឧស្សាហកម្ម ដីលំនៅដ្ឋាន រឺ ដីកសិកម្ម។ ប្រសិនបើលោកអ្នកចង់វិនិយោគដីដែលឆាប់ទទួលបានប្រាក់ចំណេញ លោកអ្នកគួរតែវិនិយោគដីប្រភេទលំនៅដ្ឋាន ដែលជាប្រភេទដីទុកសម្រាប់សាងសង់លំនៅដ្ឋានបែបបុរី ខុនដូ និងផ្ទះល្វែងជាដើម។

ទិញផ្ទះ

បើអ្នកចង់ទិញផ្ទះក្នុងក្ដីសុបិន គួរប្រើប្រាស់រូបមន្ត ៣០/៣០/៣ ដែលបានន័យថា មុននឹងទិញផ្ទះ អ្នកគួរមានប្រាក់សន្សំឱ្យបាន ៣០% នៃតម្លៃផ្ទះសរុបជាមុនសិន រីឯ ៣០% ទៀត សំដៅលើចំនួនទឹកប្រាក់បង់រំលស់គួរមានត្រឹម ៣០% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នក។

មួយវិញទៀត អ្នកគួរទិញផ្ទះណាដែលមានតម្លៃត្រឹម ៣ដងនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នក។ ឧទាហរណ៍ថា អ្នកមានចំណូលប្រចាំឆ្នាំ ១០,០០០ដុល្លា នោះតម្លៃផ្ទះអ្នកចង់ទិញ គួរមានត្រឹម ៣០,០០០ដុល្លាទើបប្រសើរ។

More News

Jun 6, 2023

ពន្ធសំខាន់ៗក្នុងវិស័យអចលនទ្រព្យ

May 29, 2023

អ្វី ជា ការ ចុះ បន្ទុកការី លើ ប័ណ្ណ កម្ម សិទ្ធិ?

Apr 12, 2023

កម្ពុជា​បំបែកឯកទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក