ពន្ធសំខាន់ៗក្នុងវិស័យអចលនទ្រព្យ

ថ្ងៃនេះកម្មវិធីចំណេះដឹងខ្លីៗពីវិស័យអចលនទ្រព្យនឹងនាំបងប្អូនមកស្វែងយល់ពីប្រភេទពន្ធផ្សេងៗដែលមានក្នុងវិស័យអចលនទ្រព្យ៖

ពន្ធសំខាន់ៗក្នុងវិស័យអចលនទ្រព្យ

ថ្ងៃនេះកម្មវិធីចំណេះដឹងខ្លីៗពីវិស័យអចលនទ្រព្យនឹងនាំបងប្អូនមកស្វែងយល់ពីប្រភេទពន្ធផ្សេងៗដែលមានក្នុងវិស័យអចលនទ្រព្យ៖

១. ពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា ០.១%នៃមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធគឺជាតម្លៃ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឲ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០៛។ ចំណែកតម្លៃអចលនទ្រព្យវិញ ត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ហើយអ្នកទាំងអស់គ្នាអាចចូលមើលតាមវេសបសាយ Tax.gov.kh
ការគណនា៖ ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០.១%

២. ពន្ធប្រថាប់ត្រា
ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។ ពន្ធប្រថាប់ត្រាត្រូវបានបង់ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លីដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិនាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។

៣. ពន្ធលើដីធ្លីមិនបានប្រើប្រាស់
ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ នឹងត្រូវជាប់ពន្ធចំនួន២% លើមូលដ្ឋានកំណត់ពន្ធ។ ដោយឡែក បើដីនោះមានការដាំដំណាំពេញ គឺមិនជាប់ពន្ធនេះទេ។ មួយវិញទៀត បើអ្នកជាប់ពន្ធដីមិនបានប្រើប្រាស់ហើយ អ្នកមិនជាប់ពន្ធអចលនទ្រព្យ ០.១% ទេ។

៤. ពន្ធលើចំណេញមូលធន
ពន្ធនេះអនុវត្តទៅលើរាល់ផលចំណេញពីការលក់អចលនទ្រព្យទូទៅ ដែលនឹងត្រូវបង់ពន្ធ២០% លើចំណែក២០%នៃតម្លៃអចលទ្រព្យដែលបានលក់។ ឧទាហរណ៍ បើអ្នកលក់ដី១កន្លែងបានតម្លៃ៥០ម៉ឺនដុល្លារ នោះមិនមែនបង់ពន្ធ ២០%នៃ ៥០ម៉ឺនដុល្លារទេ គឺបង់តែ ២០% នៃចំណែក២០% នៃតម្លៃដីសរុបនោះឬ ២០% នៃ ១០ម៉ឺនដុល្លារ។ ដូច្នេះ អ្នកនឹងត្រូវបង់ពន្ធចំណេញមូលធននេះ ២ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំពោះការផ្ទេរអចលនទ្រព្យរវាងសាច់ញាតិដែលមានការលើកលែងនៅក្នុងពន្ធប្រថាប់ត្រា ក៏នឹងទទួលបានការលើកលែងលើពន្ធលើចំណេញមូលធននេះផងដែរ។

#KWSiemreap
#Realestateknowledgesharing

More News

May 29, 2023

គួរទិញដីឬទិញផ្ទះ បើអ្នកជាអ្នកមានចំណូលមធ្យម?

May 29, 2023

អ្វី ជា ការ ចុះ បន្ទុកការី លើ ប័ណ្ណ កម្ម សិទ្ធិ?

Apr 12, 2023

កម្ពុជា​បំបែកឯកទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក